Virtues

6- “ប្រសិនបើពួកអ្នកប្រគល់ការទុកចិត្តលើអល់ឡោះយ៉ាងពិតប្រាកដនោះ ទ្រង់ប្រាកដជានឹងប្រទានលាភសក្ការៈដល់ពួកអ្នក ដូចដែលទ្រង់ប្រទានលាភសក្ការៈដល់សត្វបក្សាបក្សីទាំងឡាយដូច្នោះដែរ។ ពួកវាចេញពីសំបុកនៅពេលព្រឹកដោយពោះទទេ ហើយវិលត្រឡប់មកវិញនៅពេលល្ងាចដោយអាហារពេញពោះ”។

14- “បុគ្គលណាសូត្រថា៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ الـمُلْكُ وَلَهُ الحَمْدُ ؛ وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) ចំនួន១០ដង

18- ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ

21- “ខ្ញុំសូមផ្តាំផ្ញើពួកអ្នកឲ្យកោតខ្លាចអល់ឡោះ ហើយត្រូវស្តាប់បង្គាប់ និងគោរពតាមមេដឹកនាំ ទោះបីមេដឹកនាំនោះ ជាទាសករក៏ដោយ។ ហើយបន្ទាប់ពីខ្ញុំទៅ ពួកអ្នកនឹងឃើញមានការខ្វែងយោបល់គ្នាយ៉ាងខ្លាំងក្លា។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវមាគ៌ា(ស៊ុណ្ណះ)របស់ខ្ញុំ និងមាគ៌ារបស់អ្នកគ្រប់គ្រងដ៏ឈ្លាសវៃដែលត្រូវបានគេចង្អុលបង្ហាញផ្លូវឲ្យ(ឃូឡាហ្វាកអើររ៉ស្ហ៊ីទីន)។

23- “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានបែងចែកសឡាតរវាងយើង និងខ្ញុំបម្រើរបស់យើងជាពីរចំណែក ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេសុំ។ ដូចនេះ នៅពេលដែលខ្ញុំបម្រើរបស់យើងសូត្រថា៖ “الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “حَمِدَنِي عَبْدِي”(ខ្ញុំបម្រើរបស់យើងបានថ្លែងសរសើរយើង)។ នៅពេលដែលគេសូត្រថា៖ “الرَّحْمَنِ الرَّحِيمِ” (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖ “ أَثْنَى عَلَيَّ عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានកោតសរសើរមកចំពោះយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ مَالِكِ يَوْمِ الدِّينِ “ (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។) ទ្រង់បានមានបន្ទូលថា៖ “ مَجَّدَنِي عَبْدِي “ (ខ្ញុំបម្រើរបស់យើងបានលើកតម្កើងយើង) ហើយទ្រង់មានបន្ទូលទៀតដែរថា៖ “ فَوَّضَ إِلَيَّ عَبْدِي “(ខ្ញុំបម្រើរបស់យើងបានប្រគល់កិច្ចការរបស់គេមកយើង)។ ហើយនៅពេលដែលគេសូត្រថា៖ “ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ “ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយ ចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ទ្រង់បានមានបន្ទូលថា៖ “هَذَا بَيْنِي وَبَيْنَ عَبْدِي وَلِعَبْدِي مَا سَأَلَ” នេះគឺរវាងយើង និងខ្ញុំបម្រើរបស់យើង ហើយសម្រាប់ខ្ញុំបម្រើរបស់យើងនឹងទទួលបាននូវអ្វីដែលគេស្នើសុំ។ ហើយនៅពេលដែលគេសូត្រថា៖ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ

27- “ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ ពួកអ្នកចេះស្រលាញ់គ្នា។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញពួកអ្នកពីប្រការមួយដែលពួកអ្នកធ្វើវាទៅ នោះពួកអ្នកនឹងចេះស្រលាញ់គ្នាដែរឬទេ? ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។

29- “ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក”(បីដង)។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង លើកលែងតែមាន(គំនិតបែបនេះ)។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់វាតាមរយៈការប្រគល់ការទុកចិត្ត(លើទ្រង់)។

46- “ពិតប្រាកដណាស់ ក្នុងចំណោមសញ្ញានៃថ្ងៃបរលោក គឺ ចំណេះដឹងត្រូវបានគេដកយក ភាពល្ងង់ខ្លៅ អំពើហ្ស៊ីណា និងការផឹកស្រាមានកាន់តែច្រើន។ ចំណែកឯបុរសមានកាន់តែតិច ខណៈដែលស្រ្តីមានកាន់តែច្រើន រហូតដល់ស្ត្រីហាសិបនាក់ គឺស្ថិតនៅក្រោមការមើលថែរបស់បុរសតែម្នាក់ប៉ុណ្ណោះ”។

54- ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។

71- “តើអល់ឡោះមិនបានផ្តល់អ្វីឲ្យពួកអ្នកដើម្បីបរិច្ចាគទេឬ? ពិតប្រាកដណាស់ រាល់ការតាសពេស្ហ គឺជាការបរិច្ចាគទានមួយ។ រាល់ការតឹកពៀរ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះមីទ គឺជាការបរិច្ចាគទានមួយ។ រាល់ការតះលីល គឺជាការបរិច្ចាគទានមួយ។ ការប្រើគ្នាឲ្យធ្វើអំពើល្អ គឺជាការបរិច្ចាគទានមួយ។ ការហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាការបរិច្ចាគទានមួយ។ ហើយការដែលនរណាម្នាក់ក្នុងចំណោមពួកអ្នករួមមេត្រីជាមួយភរិយា ក៏ជាការបរិច្ចាគទានមួយដែរ"។