Jurisprudence and Juristic Principles

Jurisprudence and Juristic Principles

1- “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់នូវកាព្វកិច្ចជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំបោះបង់ចោលវា។ ហើយទ្រង់បានកំណត់នូវព្រំដែនជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំបំពានវា។ ទ្រង់ក៏បានដាក់បម្រាមនូវប្រការជាច្រើន។ ហេតុនេះ ចូរពួកអ្នកកុំល្មើសនឹងវា។ ហើយទ្រង់ក៏នៅស្ងៀមចំពោះប្រការជាច្រើនផងដែរ ជាការក្តីមេត្តាករុណាដល់ពួកអ្នក ពុំមែនដោយសារភេ្លចនោះឡើយ។ ហេតុនេះ ចូរពួកអ្នកកុំស្រាវជ្រាវដេញដោលអំពីវា”។

6- “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។

10- “ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា) និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះជាម្ចាស់ទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់ខ្លួនដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។

21- “មិនចាត់ទុកជាអ្នកផ្សារភ្ជាប់ចំណងសាច់សាលោហិតពេញលេញទេ អ្នកដែលផ្សារភ្ជាប់តែជាមួយអ្នកដែលផ្សារភ្ជាប់ជាមួយខ្លួននោះ។ ផ្ទុយទៅវិញ អ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដ គឺអ្នកដែលនៅពេលសាច់សាលោហិតរបស់គាត់កាត់ផ្ដាច់ទំនាក់ទំនងពីគាត់ គាត់(នៅតែ)ផ្សារភ្ជាប់ទំនាក់ទំនងជាមួយពួកគេដដែល”។

46- ណាពី ﷺ តែងសូត្រនៅចន្លោះស៊ូជោតទាំងពីរថា៖ اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់រូបខ្ញុំ អាណិតស្រឡាញ់ចំពោះរូបខ្ញុំ ផ្តល់ភាពសុខសាន្តដល់រូបខ្ញុំ ចង្អុលបង្ហាញដល់រូបខ្ញុំ និងប្រទានលាភសក្ការៈដល់រូបខ្ញុំផងចុះ)។

56- “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី